Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានវត្ថុតាងមួយចំនួន

10-07-2017 12:19

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះបង្រាបជនសង្ស័យម្នាក់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់រួមទាំងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ និងវត្ថុតាងមួយចំនួន ស្ថិតនៅចំណុចមុខ៣៣៣ ក្រុម១៥ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ​​ករណីបង្រាបមុខសញ្ញាជួញដូរគ្រឿងនេះ ធ្វើឡើងដោយសហការជាមួយប្រជាពលរដ្ឋផងនោះ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងថ្នាំញៀនមួយចំនួន។ ជននេះជាមុខសញ្ញាចាស់ ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀន យ៉ាងសកម្មនៅក្នុងមូលដ្ឋានខាងលើ ដែលធ្វើឲ្យប្រជាពលរដ្ឋមានព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកូនៗ របស់ពួកគាត់ខ្លាចក្រែងតែជននេះ មកលួងលោមឲ្យប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យដែលឃាត់ខ្លួន បាននេះមានឈ្មោះ អេង អ៊ីម អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកស្រុកកំណើត ភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ទីលំនៅបច្ចុប្បន្នក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្តុតាងដែលដកហូតរួមមាន៖ ថ្នាំញៀន១០កញ្ចប់តូចទម្ងន់១.១៥ ក្រាម២៖ ទូរសព្ទ័២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕