Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងធម្មការ អញ្ជើញដង្ហែសិលាចារិកព្រះត្រៃបិដក យកទៅតម្កល់ក្នុងមហាប្រាសាទ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅខេត្តកំពង់ស្ពឺ

08-07-2017 17:01

(កំពង់ស្ពឺ)៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែសិលាចារិកព្រះត្រៃបិដក យកទៅតម្កល់ក្នុងមហាប្រាសាទមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច។

ក្នុងពិធីនោះដែរលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏បានចូលរួមចំណែកទ្រទ្រង់ លើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល តាមរយៈព្រះពុទ្ធសាសនា ដោយការអបរំសីលធម៌ ចរិយាធម៌ គុណធម៌ កាត់បន្ថយអំពើហិង្សាភាពក្រីក្រ អំពីទុច្ចរិត ព្យាបាទ ជួញដូរមនុស្ស ជួញគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

នៅក្នុងពិធីសាសនានេះក៏មានអញ្ជើញចូលរូមផងដែរ ពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធព្រមទាំងបងប្អូនប្រជាពលរដ្ឋផងដែរ៕