Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ជិះរថយន្តលុច្សស៊ីល បាញ់ជិត១០គ្រាប់ មុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់

07-07-2017 23:54

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX330 បានដកកាំភ្លើងបាញ់ជិត១០គ្រាប់ មុខទីស្នាក់ការសហភាពសហព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា (សសសក) បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្ត្រីអាវុធហត្ថបានថ្លែងឲ្យដឹងថា ករណីនេះមិនទាន់ដឹងមានរឿងអ្វីនោះទេ ដោយបុរសនោះបានបើករថយន្តមកដល់ត្រង់ចំណុចផ្លូវលេខ៥៥ កែងនិងផ្លូវ២៤២ ខាងមុខទីស្នាក់ការសហភាពសហពន្ធអ្នកសារព័ត៌មានកម្ពុជាតែម្តង ស្ថិតនៅទល់មុខក្លឹបកំសាន្ត៥៥ផងដែរ។ ហេតុការណ៌បាញ់នេះកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

បើតាមមន្ត្រីអាវុធហត្ថមួយរូបដែលបានជិះម៉ូតូដេញពីក្រោយរថយន្ត ដែលផ្ទុះអាវុធខាងលើបានប្រាប់ថា រថយន្តបង្កម៉ាក Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981៕