Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីរដ្ឋបាលព្រៃឈើ​ពោធិ៍សាត់ បង្ក្រាបរថយន្ដដឹកឈើប្រណិត​មួយគ្រឿង ដកហូតឈើធ្នង់ជាង២៣០ដុំ

05-07-2017 16:25

(ពោធិ៍សាត់)៖ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ​ពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មន្ដ្រីរបស់លោក បានបង្ក្រាបរថយន្ដដឹកឈើប្រណិតមួយគ្រឿង ដោយដកហូតបានឈើធ្នង់២៣២ដុំ។

នាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅ​ថ្ងៃទី០៤ ខែកក្កដាម្សិលមិញនេះ ​ចាប់បានរថយន្ត​០១​គ្រឿង ម៉ាក​TOYOTA PREVIA ចង្កូតឆ្វេង ពាក់ស្លាក​លេខ​ភ្នំពេញ​2F-6308 នៅត្រង់ចំណុច​ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រោយប្រតិបត្តិការមន្ដ្រីជំនាញដកហូតបាន ឈើខុសច្បាប់ប្រភេទ​​ធ្នង់ ចំនួន​២៣២ដុំ ហើយពេលនេះវត្ថុតាង ត្រូវបាន​យកមករក្សាទុកបណ្តោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់​៕