Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការថ្មី ដើម្បីរំដោះចំណីផ្លូវ និងបង្កើនសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ផាប់ស្ទ្រីត ក្រុងសៀមរាប (Video inside)

04-07-2017 08:51

(ភ្នំពេញ)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ចេញនូវសេចក្តីណែនាំថ្មីមួយ ដើម្បីរំដោះចំណីផ្លូវសាធារណៈ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតំបន់ផាប់ស្ទ្រីត ក្រុងសៀមរាប ឡើងវិញ។

តាមសេចក្តីណែនាំនេះ បានឱ្យដឹងថា នាពេលកន្លងមក មានប្រជាពលរដ្ឋ ម្ចាស់ទីតាំងអាជីវកម្ម និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមួយចំនួន បានរំលោភបំពាន យកដីចំណីផ្លូវ ចិញ្ចើមផ្លូវសាធារណៈ និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ឯកជនរបស់ខ្លួន ដូចជាការប្រើប្រាស់ធ្វើជាចំណតយានជំនិះ បើកបរបញ្ច្រាសទិស បង្កើតទីតាំងលក់ដូរ ឬជួល លើកស្លាកយីហោ ឬស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងការតបណ្តាញអគ្គិសនីចេញពីទីតាំងអាជីវកម្ម ពុំមានបច្ចេកទេសត្រឹមត្រូវជាដើម ដែលសកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ បាត់បង់សោភ័ណភាព ប្រព័ន្ធចរាចរណ៍ គ្មានផ្លូវថ្មើជើង បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាយថាហេតុ។

ខាងក្រោមនេះជាសេចក្តីណែនាំរបស់អាជ្ញាធរខេត្តសៀមរាប៖