គណៈកម្មការរៀបចំការបោះឆ្នោះខេត្តព្រះសីហនុ រៀបចំពិធីបើកសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤
21-06-2017 12:57
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មការរៀបចំការបោះឆ្នោះខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធី បើកសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមវត្តមានអញ្ជើញចូលរួមពីលោក ស្រ៊ុន ស្រ៊ន់ អភិបាលស្ដីទីខេត្តព្រះសីហនុ និងលោក ហួត ផុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាត ក្នុងនាមគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោក ហួត ផុន បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ មានលក្ខណៈល្អប្រសើរ សេរី និងយុត្តិធម៌៕