ស្រ្ដីម្នាក់លួចកាត់ខ្សែ.ក ពីក្មេងស្រីមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងផ្សារកំពង់ថ្ម ខេត្តកំពង់ធំ
10-06-2017 16:31
(កំពង់ធំ)៖ ស្រី្ដម្នាក់ បានលួចកាត់ខ្សែ.ក ពីក្មេងស្រីមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលឃុំបល្លង្គ័ ខេត្តកំពង់ធំ។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្សារកំពង់ថ្ម ក្នុងភូមិត្រស់ឃុំបល្លង្គ័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចមូលដ្នាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី វិន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិ២២ សង្កាត់វាលវង់ ក្រុងនិងខេត្តកំពង់ចាម ចំណែកក្មេងស្រីរងគ្រោះឈ្មោះ វេង លីងលីង អាយុ៥ឆ្នាំ រស់នៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឪពុកឈ្មោះ ហូ វេង អាយុ៣២ឆ្នាំ រស់នៅភូមិពពេជ្រ ម្តាយឈ្មោះ សុទ្ធ ធាវី នៅភូមិជាមួយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលឃុំបល្លង្គ័ ខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕