គ.ជ.ប ចេញសេចក្តីបញ្ជាក់ជាថ្មី៖ ប្រជាជនជាង៧លាននាក់ ស្មើនឹង៨៩.៥២% បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃម្សិលមិញ
05-06-2017 11:59
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាស ព័ត៌មានមួយ ដោយបញ្ជាក់ជាថ្មី ពីចំនួនប្រជាជនដែលបានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថា មានចំនួនរហូតដល់ ៧,០៤០៥៩៤នាក់ ស្មើនឹង៨៩.៥២ភាគរយ។
សូមជម្រាបថា ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់៕