Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ៣៨នាក់ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សង្ស័យពុលបាយម្អូប កំពុងជួយសង្គ្រោះនៅមន្ត្រីពេទ្យ

03-06-2017 07:19

(បាត់ដំបង)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៣៨នាក់ សង្ស័យពុលបាយម្ហូប នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ ហើយត្រូវបានអាជ្ញាធរដឹកយកទៅ សង្រ្គោះនៅមន្ទីរស្រុកមោងឬស្សីភ្លាមៗផងដែរ។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ មានករណីពុលបាយ នៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ បណ្តាលឲ្យមានជនរងគ្រោះទាំងធ្ងន់ និងស្រាលសរុបចំនួន៣៨នាក់ ក្នុងនោះស្រី៤នាក់ កុមារអាយុចាប់ពី២ឆ្នាំដល់៥ឆ្នាំចំនួន១០នាក់។

សេចក្តីរាយការណ៍បន្តថា បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំនួន៣១នាក់ និងតាមផ្ទះ៧នាក់ ខណៈមន្ត្រីជំនាញ កំពុងស្រាវជ្រាវស្វែងរកមូលហេតុផងដែរ៕