ក្រសួងមហាផ្ទៃកំពុងធ្វើសន្និសីទកាសែត ពីចំណាត់ការផ្លូវច្បាប់លើអង្គការ និងក្រុមហ៊ុនមួយចំនួន ដែលប្រតិបត្តិការ គ្មានការអនុញ្ញាត ក្នុងវិស័យមូលបត្រ
30-05-2017 11:49
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ចំពោះអង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។
សន្និសីទកាសែតនេះ បានធ្វើឡើងក្រោមវត្តមានលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត៕