Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែឧសភា បណ្តារាជធានី-ខេត្ត​មួយចំនួន​នឹងមាន​ភ្លៀងធ្លាក់​ច្រើន, តំបន់សមុទ្រ​មានភ្លៀង និងខ្យល់​បោកបក់​ខ្លាំង រលកខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់បំផុត !

25-05-2017 07:18

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា បាន និងកំពុងរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលបណ្តារាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ ២០១៧ ។

ក្រសួងបានឲ្យដឹងទៀតថា នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗ ដូចនេះ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ៕