Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះសំណាល​ជាមួយគ្រីស្ទបរិស័ទ ជាង៤ពាន់នាក់នៅមណ្ឌលកោះពេជ្រ

24-05-2017 20:27

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី២ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបសំណេះសំណាលផងដែរ។

ក្រៅពីការជួបជាមួយគ្រឹស្តបរិស័ទ សម្តេចតេជោ ហ៊ុន សែន ក៏តែងបានជួបសំណេះសំណាលដោយផ្ទាល់បែបនេះជាមួយបងប្អូនខ្មែរ-ឥស្លាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន តែងបានថ្លែងបង្ហាញពីភាពសប្បាយរីករាយ ចំពោះភាពសុខដុមផ្នែកសាសនានៅក្នុងប្រទេសកម្ពុជា ពោលបើទោះបីកម្ពុជាមានប្រជាពលរដ្ឋមានជំនឿលើសាសនា និងគោរប្រណិប័តន៍លើសាសនាខុសៗគ្នាយ៉ាងណាក្តី តែមិនដែលមានជម្លោះផ្នែកសាសនានេះឡើយ៕