Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រួសារមេក្លោងចោរប្លន់ ធ្លាប់ប្លន់៣៧លើក ដែលត្រូវតុលាការផ្ដន្ទទោស ចេញមុខបដិសេធថា ឈ្មោះ ម៉ឹង សារី មិនពាក់ព័ន្ធទេ, គ្រួសារអះអាង ជារឿងមួលបង្កាច់ទាំងស្រុង

22-05-2017 08:51

(ព្រៃវែង)៖ គ្រួសារមេក្លោងចោរប្លន់ ដែលធ្លាប់ធ្វើសកម្មភាពប្លន់៣៧លើក ហើយត្រូវតុលាការសម្រេចផ្តន្ទទោសនោះ ចេញមុខបដិសេធ ឪពុករបស់ខ្លួន ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង ដែលតុលាការថា ជាមេក្លោងនោះមិនពិតទេ ព្រោះរឿងនេះជាការមួលបង្កាច់មកលើឪពុករបស់ខ្លួនទេ។

យោងតាមលិខិតបំភ្លឺរបស់គ្រួសារ ឈ្មោះ ម៉ឹង សារី ដែល អង្គភាព Fresh News ទទួលបានបញ្ជាក់ថា «ឈ្មោះ ម៉ឹង សារី ហៅគ្រួម៉េង ពុំមែនជាមេក្លោងចោរប្លន់យ៉ាងសកម្មទាំង៣៧លើក ដូចប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយនោះឡើយ។ គឺរូបគាត់គ្រាន់តែជាជនដែលត្រូវបានគេមួលបង្កាច់ ទម្លាក់កំហុសយ៉ាងអយុត្ដិធម៌បំផុត ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣៥៨ របស់សាលាដំបូងខេត្តព្រៃវែង ដែលមានឈ្មោះ សំ វណ្ណាត ហៅ ម៉ាំង ជាមន្ដ្រីនគរបាលនាយកដ្ឋានអង្គរក្ស ជាអ្នករៀបចំទម្លាក់កំហុសមកលើរូបគាត់តែប៉ុណ្ណោះ»

សូមជម្រាបថា ជនជាប់ចោទជាមុខសញ្ញាមេចោរប្លន់ប្រដាប់អាវុធ ប្រចាំខេត្តព្រៃវែង ដែលធ្លាប់ដឹកនាំកូនចៅប្លន់រហូតទៅដល់៣៧លើក ត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់៦០លានរៀលទៅជនរងគ្រោះទៀតផង។

ជនជាប់ចោទទី១-ឈ្មោះ នៅ ស័រ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២-ឈ្មោះ ថោង យា អាយុ៥១ឆ្នាំ ត្រូវជាបងប្អូនថ្លៃឈ្មោះ នៅស័រ នៅភូមិជាមួយគ្នា អ្នកទាំង២កំពុងជាប់ឃុំនៅខេត្តស្វាយរៀង ទី៣-ឈ្មោះ នុត ថង ហៅតុក អាយុ៣៨ឆ្នាំ នៅភូមិចំណងទា ឃុំជាមួយ ទី៤-ឈ្មោះ ងិន ថា អាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំជាងដែក ស្រុកជាមួយ និង៥-ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង អាយុ៦១ឆ្នាំ ជាមេក្លោង ក្នុងអំពើប្លន់យ៉ាងសកម្មទាំង៣៧លើក ដែលមានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅព្រៃវែង៕

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់គ្រួសារ ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង ដែលមានខ្លឹមសារទាំងស្រុង៖