Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ចុះជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ និងសមាជិកបក្ស២៥០០នាក់ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង

21-05-2017 13:30

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប និងជា ប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិកសមាជិកា​ គណបក្សប្រជាជនកម្ពុជា នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបប្រមាណ២៥០០នាក់។

ការចុះជួបសំណេះសំណាលរបស់ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នេះអមដំណើរដោយ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការ កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប, សមាជិកព្រឹទ្ធសភា, រដ្ឋសភា, ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សខេត្ត និងក្រុមការងារចុះជួយស្រុកផងដែរ៕