បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោគជាំ ទាញកាំបិតប៉័ងតោ២ដើម ដេញកាប់ប្រជាពលរដ្ឋ បណ្តាលឲ្យផ្អើលពេញបុរីញូថោន
18-05-2017 12:41
(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់រស់នៅ ក្នុងបុរីញូថោន បានផឹកស្រាចំស្រាកាច ស្រាប់តែស្រែកឡូឡា និងទាញកាំបិតប៉័ងតោចំនួន២ដើម ដេញប្រជាពលរដ្ឋខ្មែរ និងចិនគ្នាឯងដែលរស់នៅក្បែរគ្នាផ្អើលពេញ បុរីញូថោនទាំងយប់ ត្រូវសមត្ថកិច្ចចាប់មកប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ បុរសជនជាតិចិន ដែលជនបង្កអុកខាងលើបាន អង្គុយផឹងស៊ីនៅផ្ទះ ល្វែង ក្នុងបុរីញូថោន ដែលជាកន្លែងស្នាក់នៅរបស់ជនបង្ក លុះផឹកស្រវឹងជោគជាំ បានស្រែកឡូឡាជេរគេជេឯង អុកឡុក និងបានយកកាំបិតប៉័ងតោ២ដើម ដេញកាប់ទាំងប្រជាពលរដ្ឋខ្មែរ និងចិនរស់នៅក្បែរនោះ បណ្តាលឲ្យផ្អើលពេញ បុរីញូថោន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ចាប់ជនបង្កមកដាក់នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យស្វាងស្រានិងធ្វើការអប់រំឲ្យត្រឡប់ទៅវិញ៕