សេចក្តីជូនដំណឹង! រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសស្ដីពីការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា
18-05-2017 11:40
(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជំរុញឲ្យចលនានៃការប្រារព្ធទិវា ប្រព្រឹត្តទៅដោយផុសផុល និងប្រកបដោយផ្លែផ្កា។
ក្នុងសេចក្ដីណែនាំរបស់ក្រសួងបរិស្ថាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា «ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅគ្រប់រាជធានីខេត្ត ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិ ដោយតម្រូវឲ្យមានការរៀបចំ នៅតាមទីតាំងផ្សេងៗគ្នា ទូទាំងប្រទេស ក្រោមការសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់»។
ខាងក្រោមនេះជាសេចក្ដីណែនាំ របស់ក្រសួងបរិស្ថាន ដែលមានខ្លឹមសារទាំងស្រុង៖