ទស្សនាកម្រងរូបភាពពិសេសៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧!
16-05-2017 18:12
(បរទេស)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង នៅទូទាំងសកលលោកដែលសុទ្ធសឹងតែជារឿងរ៉ាវវិវឌ្ឍន៍ ដ៏គួរឲ្យចាប់អារម្មណ៍បំផុត។ ដូច្នេះសូមទស្សនាកម្រងរូបភាព ដែលស្តែងពីព្រឹត្តិការណ៍ទាំងនោះដូចតទៅ៖
១៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae In នឹងទៅចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន នាចុងខែមិថុនា!
២៖ បញ្ហាដ៏រកាំរកូសរវាងប្រទេស អាល្លឺម៉ង់-តួកគី កាន់តែខ្លាំង រហូតដល់ថ្នាក់ទីក្រុងប៊ែរឡាំង ចង់ឈប់អាស្រ័យមូលដ្ឋានទ័ពអាកាសតួកគីទៀត!
៣៖ ក្រុមប្រឹក្សាសន្តិសុខ UN សម្រេចចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបាញ់ផ្លោងគ្រាប់មីស៊ីល របស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន!
៤៖ មានការអះអាងថា រឿងរ៉ាវសម្ងាត់មួយចំនួនលេចឡើង ក្រោយជំនួបរវាងលោក ដូណាល់ ត្រាំ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប៉ុន្តែសេតវិមានចេញមុខច្រានចោល!
៥៖ អាជ្ញាធរថៃសម្រេច ដកការព្រមានបិទ Facebook វិញ ក្រោយក្រុមហ៊ុនយក្សនេះ ព្រមលុបចោលសារប្រមាថរាជវង្សទាំងអស់!
៦៖ កងទ័ពជើងទឹករុស្ស៊ីនៅតំបន់ប៉ាស៊ីហ្វិក ចាប់ផ្តើមធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ដើម្បីទប់ទល់ការយាយីពីសត្រូវ!
៧៖ ប្រទេស ចិន-វៀតណាម ចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបង្ហាញពីការប្តេជ្ញា កសាងចំណងមិត្តភាពដ៏ស្អិតល្មួត ចំពោះមុខបញ្ហាសមុទ្រចិនខាងត្បូង!