Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ផ្ញើសាររំលែកទុក្ខចំពោះការទទួលមរណភាពរបស់អនុសេនីយ៍ទោ អ៉ឹម សំ

09-05-2017 18:48

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខនូវសេចក្តីទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួលអាឡោះអាល័យជាទីបំផុតចំពោះការ ទទួលមរណភាពរបស់ អនុសេនីយ៍ទោ អ៉ឹម សំ ដែលបានពលីជីវិតប្រកបដោយ កិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាន នៃកុលបុត្រកម្ពុជា ក្នុងការបំពេញបេសកកម្ម មនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល។