Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកោះកុង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្ត អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា !

07-05-2017 12:19

(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាល និងសួរសុខទុក ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ចំនួន៤៣៥នាក់ ។

ក្នុងការសំណេះសំណាល់សួរសុខទុក្ខប្រជាពលរដ្ឋខាងលើនេះ លោក ប៊ុន លើត បានថ្លែងឲ្យដឹងថា «ថ្ងៃនេះលោក និងក្រុមការងារថ្នាក់ខេត្តមាន សេចក្តីសោមនស្សរីករាយណាស់ដោយក្តីញញឹម បានមកចូលរួមក្នុងការចុះសំណេះសំណាល សួរសុខទុករបស់ក្រុមការងារ ជាមួយបងប្អូនដែលមានវត្តមាននៅទីនេះ»

លោក ប៊ុន លើត បានបន្ថែមទៀតថា «សូមបងប្អូនអញ្ជើញ ទៅចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសឃុំសង្កាត់ និងជិតឈាន ចូលមកដល់នាពេលខាងមុខនេះ»

លោកបានលើកឡើងថា បងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអ្នកដឹកនាំប្រទេសប្រកប ដោយមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ និងមានការរីកចំរើន ផ្នែកធនធានមនុស្សមានកំណើនថែមទៀតផង។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា តែងយកចិត្តទុកដាក់ទៅប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានជាប់ជានិច្ច មិនថាជិតឬឆ្ងាយនោះទេ តែងតែរកដំណោះស្រាយ
ជូនបងប្អូនជានិច្ច។ បងប្អូនឃើញនៅភាពជាក់ស្តែងប្រទេសយើងឥឡូវ មានការអភិវឌ្ឍន៍ទាំងផ្នែកវិស័យគមនាគមន៍ វិស័យសេដ្ឋកិច្ច វត្តអារាម វិស័យអប់រំ វិស័យទេសចរណ៍ និងធនធានមនុស្ស។ល។

ក្រោយពីបានជួបសំណេះសំណាល់ សួរសុខទុកប្រជាពលរដ្ឋរួចរាល់ លោក ប៊ុន លើត អភិបាលខេត្តកោះកុង ក៏ផ្តល់វត្ថុទុកជាអនុស្សាវរីយ៍នៅក្រមា១ម្នាក់ៗ និងថវិកាមួយចំនួន និងហូបសាមគ្គីជាមួយគ្នា ដោយក្តីញញឹម៕