Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់ស្រាបៀលីអូ លើកទី៦ ឆ្នាំ២០១៧ នឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ

06-05-2017 13:47

(ភ្នំពេញ)៖ ការប្រកួត​កីឡាបាល់ទះ ដណ្ដើមពានរង្វាន់ស្រាបៀលីអូ លើកទី៦ ឆ្នាំ២០១៧ នឹងចាប់ផ្ដើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច។

ក្រុមបាល់ទះដែលនឹងចូលរួមប្រកួតនោះរួមមាន៖ ​ក្រុមវិសាខា, ក្រសួងមហាផ្ទៃ, កងពលធំអន្ដរាគមន៍លេខ៣, សាលាខេត្តកំពង់ចាម, កងពលតូចអន្ដរាគមន៍លេខ៩, Skyway Team (ប្រទេសឡាវ), Kasetsart Team (ប្រទេសថៃ), Vinh Long (ប្រទេសវៀតណាម) ហើយការប្រកួតនេះ ក៏មានអាជ្ញាកណ្ដាលអន្ដរជាតិ ចូលរួមផងដែរ។

ជាក់ស្ដែង​​នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំកិច្ចប្រជុំបច្ចេកទេសមួយ និងធ្វើការពូលផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើង ដោយមានការចូលរួមពី លោក សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក បឹង គីមតោ អគ្គលេខាធិការ កីឡាបាល់ទះ ព្រមទាំងតំណាងក្រុម និងអាជ្ញាកណ្ដាលផងដែរ។

សូមបញ្ជាក់ថា ប្រកួតចែកចេញជា២ពូល ដោយមួយពូលៗមាន៤ក្រុម ចំពោះពូល «A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយ ពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ​៩​៕