នគរបាលខេត្តកំពត បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតថ្នាំ១១កញ្ចប់ នៅស្រុកជុំគីរី
03-05-2017 22:13
(កំពត)៖ កម្លាំងនគរបាលជំនាញស្រុកជុំគីរី សហការជាមួយកម្លាំងនគរបាលជំនាញខេត្ត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឈានទៅឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតថ្នាំញៀន១១កញ្ចប់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី។
មន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ រួមមាន៖ ទី១៖ឈ្មោះ មុត កុយ អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ ស៊ីម ពិឈិ អាយុ១៦ឆ្នាំ, ទី៣៖ឈ្មោះ ម៉ាន់ ចាន់ថា អាយុ៣១ឆ្នាំ, ទី៤៖ឈ្មោះ នាង ប៊ុនសំរ៉ុង អាយុ០៩ឆ្នាំ, ទី៥៖ឈ្មោះ នូ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ និងទី៦៖ឈ្មោះ ឈុំ ប្រុស អាយុ៣០ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕