អភិបាលរាជធានីភ្នំពេញ និងអគ្គនាយកពន្ធដារ ដឹកនាំប្រជុំស្ដីពី កែសម្រួលពន្ធប្រថាប់ត្រា
03-05-2017 08:58
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំកិច្ចប្រជុំមួយ ស្ដីពីធ្វើការកែសម្រួលពន្ធប្រថាប់ត្រា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាលខណ្ឌទាំង១២ និងមន្ដ្រីពន្ធដារជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ខណ្ឌ ស្នើដល់អគ្គនាយកពន្ឋដារ តើបន្ថយពេលវេលាបញ្ចេញឯកសារ ឲ្យមកនៅពេលខ្លី ដែលពីមុន ល្មមបានចេញឯកសារមួយៗពី២ខែទៅ៣ខែ កុំឲ្យពលរដ្ឋរអ៊ូ និងស្តីបន្ទោសមកលើតែអភិបាលខណ្ឌ ថាគ្រាន់តែចុះហត្ថលេខាក៏យូរដែរ តែការពិតភាពយឺតយូរមកពីខាងមន្ត្រីពន្ឋដារ មានភាពយឺតយូរក្នុងការបំពេញឯកសារ។
សូមបញ្ជាក់ថា បញ្ហាពន្ធនេះ ជារឿងដែលស្មុគស្មាញមួយរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ត្រូវការលក់អចលនទ្រព្យ ដោយហេតុថា ពួកគាត់កង្វះការយល់ដឹងអំពីបញ្ហានេះ៕