Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើបងប្អូនដឹងពិធីបុណ្យ «ឆ្លងចេត្រ» ក្នុងន័យអ្វី ? សូមស្តាប់ការពន្យល់ពីអ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ

30-04-2017 14:40

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ លោក រ័ត្ន សណ្តាប់ បានធ្វើដំណើរទៅខេត្ដសៀមរាប ហើយក៏បានឃើញពិធីបុណ្យមួយ ដោយមានពុទ្ធបរិស័ទបានចូលរួម យ៉ាងច្រើនកុះករ នៅវត្ដប្រាសាទគោកចក សង្កាត់គោកចក ក្រុង-ខេត្ដសៀមរាប អ្នកស្រុកហៅពិធីបុណ្យនេះថា «ឆ្លងចេត្រ»។ ជាទូទៅប្រហែលជា មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងតិចណាស់ ដែលបានដឹងអំពីពិធីបុណ្យនេះ ពិសេសអ្នកខេត្ដផ្សេង។ បើហេតុនេះ តើពិធីបុណ្យឆ្លងចេត្រ ក្នុងន័យអ្វី?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងឲ្យដឹងថា ពិធីបុណ្យ «ឆ្លងចេត្រ» គឺជាពិធីបុណ្យមួយដែលអ្នកខេត្ដសៀមរាប ក្នុងតំបន់មួយចំនួន គេតែងនំាគ្នាប្រារព្វក្រោយរយៈពេលប្រមាណពីរសប្ដាហ៍ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុងការរៀបចំបុណ្យនេះទៀតសោត គឺអាស្រ័យទៅតាម ភូមិនីមួយៗ ដោយយកទីតំាងវត្ដជាគោល ព្រោះនៅក្នុងទស្សនខ្មែរ វត្ដគឺជាចំណុចកណ្ដាលនៃភូមិ ដោយសារតែហេតុនេះហើយ ទើបយើងឃើញមាន ពាក្យថា ភូមិខាងកើតវត្ដ ខាងត្បូងវត្ដ ខាងលិចវត្ដ ជាដើម។

លោក សណ្តាប់ បានបញ្ជាក់ថា ចំពោះពិធីបុណ្យ «ឆ្លងចេត្រ» នេះ គឺពុំពាក់ព័ន្ធនិងពិធីបុណ្យចូលឆ្នាំថ្មីដែលទើបតែកន្លងផុតថ្មីៗនេះទេ បើទោះបីក្នុងប្រតិទិនខ្មែរ ខែចេត្រចូលឆ្នំាក៏ដោយ។ នេះបានសេចក្ដីថាពិធីបុណ្យ «ឆ្លងចេត្រ» គឺចង់សំដៅពិធីបុណ្យឆ្លង «វដ្ដរដូវ» បានន័យថា ផ្លាស់ពីខែ «ចេត្រ» ចូលទៅខែ «ពិសាខ» គឺពី «រដូវប្រំាង» ឈានចូល «រដូវវស្សា» ជារដូវដែលយើងត្រូវធ្វើធ្វើស្រែនេះឯង។ ទំាងនេះគឺជាគំនិតជាប់ទាក់ទងនឹង ការចប់រដូវធ្វើស្រែមួយ ហើយចាប់ផ្ដើមចូលដល់រដូវធ្វើស្រែចំការថ្មីមួយទៀតភ្លាម។

ជាចុងក្រោយ លោកហៅថានេះជាភាពសំបូរបែបនៃវប្បធម៌ខ្មែរដែលយើងត្រូវគោរព៕