មេក្លោងចែកចាយគ្រឿងញៀនដ៏សកម្ម នៅខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន តាមដីកាបញ្ជាឲ្យចាប់ខ្លួនពីតុលាការ
30-04-2017 11:26
(ព្រះសីហនុ)៖ មេក្លោងចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានហើយ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ សាលាដំបូងខេត្តព្រះសីហនុ ដែលចៅក្រមស៊ើបសួរ លោក ប្លុង វិសាល។
ប្រតិបត្តិការបង្ក្រាបនេះ ស្ថិតក្រោមការបញ្ជា និងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។
ជនសង្ស័យដែលជាមេក្លោងគ្រឿងញៀនរូបនេះ ឈ្មោះ ឌួង ង៉ឹង ហៅង៉ឹង អាយុ៣៥ឆ្នាំ បានប្រព្រឹត្តនៅក្រុមទី១៧ ភូមិ០៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕