សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចូលរួមប្រារព្ធខួបលើកទី១៥៤ ទិវាកាកបាទក្រហម ៨ ឧសភា ឆ្នាំ២០១៧ នៅខេត្តកំពង់ឆ្នាំង
29-04-2017 09:42
(កំពង់ឆ្នាំង)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ដែលរៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក្នុងពិធីគម្របខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា » នៅព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៧នេះ។
ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ខួបលើកទី១៥៤នេះ ក៏មានការចូលរួមផងដែរពីលោកស្រី ថាយ វ៉ា គង់ សំអុល ព្រមទាំងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងខេត្តក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យមានការវិវឌ្ឍទៅមុខឥតឈប់ឈរ និងតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ កើតឡើងជាយថាហេតុណាមួយ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ នោះទេ៕