Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអតីត​យុទ្ធជន​កម្ពុជា ប្រជុំដាក់​ផែនការ​រៀបចំ​ទិ​វា​អតីតយុទ្ធជនកម្ពុជាខួប១០ឆ្នាំ

26-04-2017 10:19

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១០។

ទិវាអតីតយុទ្ធជននៅឆ្នាំ២០១៧នេះ គ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ការរៀបចំឲ្យទិវានេះឡើង គឺក្នុងគោលបំណងរំលឹកនូវគុណូបការៈ របស់អតីតយុទ្ធជនទាំងអស់ ដែលលះបង់កម្លាំងកាយ ចិត្ត លះបង់កាយសម្បទា និងខ្លះទៀតបានពលីរហូតដល់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។

នាយឧត្តមេនីយ គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជនបានចូលរួមចំណែកសំខាន់ណាស់ ក្នុងការស្វែងរកសុខសន្តិភាពជូនកម្ពុជា ដែលសុខសន្តិភាពនេះ ជាកត្តាដ៏សំខាន់សម្រាប់កម្ពុជាអភិវឌ្ឍន៍រីកចម្រើនបានដូចពេលបច្ចុប្បន្ន៕