Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស៊ីលីដា ចាប់ផ្តើមដាក់ដំណើរការ ឱ្យអតិថិជនផ្ទេរលុយ និងដកលុយ តាមកម្មវិធីទូរស័ព្ទស្មាតហ្វូន

25-04-2017 13:12

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានចាប់ផ្ដើមដាក់ឲ្យអតិថិជនអាចទាញយកនូវកម្មវិធី «អេស៊ីលីដា យូនីធី ទាន់ចិត្ត» សម្រាប់ការផ្ទេរលុយ និងដកលុយ តាមរយៈកម្មវិធីទូរស័ព្ទ iPhone និង Play Store ដោយមិនគិតពីថ្លៃសេវា ចាប់ពីថ្ងៃនេះតទៅ។

ក្នុងពិធីចាប់ផ្ដើមដាក់ឲ្យទាញយកនូវកម្មវិធី «អេស៊ីលីដា យូនីធី ទាន់ចិត្ត» ខាងលើនេះ បានធ្វើឡើងក្រោមអធតិបតីភាព លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក ប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី និងមានការចូលរួមពី សមាជិករបស់ធនាគារអេស៊ីលីដា ប្រមាណជាង១០០នាក់។

លោក​បណ្ឌិត ​អ៉ិន ​ចាន់​នី ​បាន​លើកឡើង​ថា ​កម្មវិធី​នេះ ​មាន​ចំណុច​សំខាន់ ​ក្នុង​ការចូលរួម​ឲ្យ​មានការ​អភិវឌ្ឍ​សង្គម ​និង​រួមចំណែក​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ​ក្នុង​ពេល​ធ្វើដំណើរ ​ហើយនឹង​អាច​បន្ថែម​ពេលវេលា ​ឲ្យ​ពួកគាត់​ធ្វើអាជីវកម្ម​បាន​ចំណូល​ច្រើន​បន្ថែម​ទៀត ​និង​ជាពិសេស ​អ្នកណា​ក៏អាច​ទាញ​យក​វា ​មក​ប្រើ​បាន​ដែល ​និង​មិន​តម្រូវឲ្យ​គាត់​បង់ថ្លៃ​សេវា​នោះ​ទេ​។

លោក​បណ្ឌិត ​អ៉ិ​ន ​ចាន់​នី ​បាន​ពន្យល់​ឲ្យដឹង​ថា ​កម្មវិធី ​«​អេ​ស៊ី​លីដា ​យូនី​ធី ​ទាន់ចិត្ត​» ​នេះ​គឺ​វា​ជួយ​ទៅដល់​អ្នក ​ដែល​មាន​ជីវភាព​ចំណូល​ទាប ​អាច​តភ្ជាប់​បាន ​ហើយ​សំខាន់​ជាងគេ​​ទៀត​នោះ ​គឺ​ងាយ​ទៅដល់​ពួកគាត់ ​ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ច្រើន ​រឺ​ក៏​ឆ្ងាយ​នោះ​ទេ​។

លោកបណ្ឌិត បានបន្ថែមទៀតថា ព្រោះអាជីវករ ក៏ដូចជា ប្រជាជនទូទៅ តែងតែពោលថា «ពេលវេលាជាមាសប្រាក់» ដូច្នោះហើយ កាលណាដែលពួកគាត់ដើរចោលពីកន្លែងអាជីវកម្មរបស់ពួកគាត់ គឺវាអាចធ្វើឲ្យមានការលំបាកក្នុងការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់ ៕