Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយាតារាចម្រៀង លោក រិន សាវ៉េត ទទួលមរណភាពនៅរសៀលថ្ងៃនេះ នាមន្ទីរពេទ្យរុស្ស៉ី, សពត្រូវបានដឹកទៅធ្វើបុណ្យ នៅស្រុកកំណើតខេត្តតាកែវ

23-04-2017 21:38

(ភ្នំពេញ)៖ ភរិយាតារាចម្រៀង លោក រិន សាវ៉េត ដែលយាយីដោយជំងឺមហារីនោះ បានទទួលមរណភាពនៅម៉ោង ៣៖១០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងមន្ទីរពេទ្យរុស្ស៉ី ហើយសពត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នាស្រុកត្រាំកក់ ខេត្តតាកែវ។

លោក រិន សាវ៉េត បានថ្លែងបញ្ជាក់ថា ភរិយារបស់បានទទួលមរណភាព នៅរសៀលថ្ងៃនេះ បើទោះបីក្រុមវេជ្ជបណ្ឌិត ប្រឹងប្រែង ជួយព្យាបាលយ៉ាងណាក្តី ក៏នៅមិនអាចជួយសង្គ្រោះជីវិត ដោយសារតែជំងឺឈាន ដល់កម្រិតធ្ងន់ធ្ងរពេក។

បើតាមលោក រិន សាវ៉េត ភរិយារបស់លោកឈ្មោះ គង់ សាវី ទទួលមរណភាពក្នុងវ័យ៣៦ឆ្នាំ ដោយសារជំងឺដើមទ្រូង រីករាលដាល ដល់ខួរក្បាល រហូតសង្រ្គោះលែងបាន បើទោះបីមានការទំនុកបម្រុង និងធានាក្នុងការជួយព្យាបាល ពីថ្នាក់ដឹកនាំយ៉ាងក្តី៕