តម្លៃប្រេងឥន្ធនៈត្រូវលក់រាយតាមស្ថានីយ ចាប់ថ្ងៃនេះដល់ថ្ងៃ០១ ខែឧសភា៖ សាំងធម្មតា៣៧០០រៀល, សាំងស៊ុបពែ៣៨០០រៀល និងម៉ាស៊ូត៣៤០០រៀល
22-04-2017 07:13
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយ តាមបណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា មានដូចជា៖
* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៧០០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៨០០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៤០០រៀលក្នុង១លីត្រ៕