Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែក​សញ្ញាបត្រ​ដល់និស្សិត​សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ជិត២ពាន់នាក់

20-04-2017 07:21

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញ​ជាអធិបតីប្រគល់​សញ្ញាបត្រ ​ដល់និស្សិតសកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។

បើតាមថ្នាក់ដឹកនាំ​សាកលវិទ្យាសល័យអាស៊ីអឺរ៉ុប បានឲ្យដឹងថា សកលវិទ្យាល័យ បានចែកសញ្ញាបត្រជូនដល់​និស្សិត​ប្រមាណជា ១០លើករួចមកហើយ៕