Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចាន់ វ៉ាន់ធឿន បានដឹកនាំក្រុមការងារចែកអំណោយ និងសំណេះសំណាលប្រជាពលរដ្ឋ នៅឃុំចំនួន២ នៅខេត្តព្រៃវែង

11-04-2017 16:23

(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួមជាមួយ សហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំ បានចុះ ចែកអំណោយ និងសំណេះសំណាលប្រជាពលរដ្ឋ នៅឃុំចំនួន២ រួមមាន ឃុំគោកគង់កើត និងឃុំជាខ្លាង ក្នុងឱកាសមុនថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។

លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចុះទៅដល់ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដោយបាននាំយក នូវទេយ្យទាន ដែលជាអំណោយរបស់លោក នេត សាវឿន និងលោកជំទាវប្រគេនព្រះ សង្ឃចំនួន៤វត្ត ដែលក្នុង១វត្ត រួមមាន៖ អង្ករ ១បាវ,មី ១កេសធំ,ទឹកសុទ្ធ ៥កេស, ទឹកក្រូច៥កេស, ត្រីខកំប៉ុង៦យួរ,ទឹកដោះគោ ១កេស, ស្កសរ១៥គីឡូក្រាម, ទឹកត្រី៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ, ស្លាដក៥ (ក្នុងសាដកនីមួយៗ ប្រាក់ចំនួន ២ម៉ឺនរៀល) និងបច្ច័យ ១០ម៉ឺនរៀល និងបានចែកថវិកាជូនតាជី-យាយ ជី កុមារា កុមារីជាច្រើននាក់ទៀតផងដែរ។ បន្ទាប់មកបានចុះពិនិត្យ ការជួសជុលផ្លូវ ១ខ្សែ និងបានឧបត្ថម្ភប្រាក់សំរាប់ជួសជុលផ្លូវ។

ចំណែក នៅក្នុងឃុំជាខ្លាង ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង បាននាំយកទេយ្យទានដែលជាអំណោយរបស់លោក នេត សាវឿន និងលោកភរិយា ប្រគេនព្រះ សង្ឃចំនួន២វត្ត ដែលមានដូចគ្នានៅឃុំគោកគង់កើត និងបានចែកថវិកា ជូន តាជី, យាយ, ជី, អ៊ំ, ពូ, បង, កុមារា,កុមារី។ បន្ទាប់មកលោកក៏ បានចុះពិនិត្យការជួសជុលផ្លូវចំនួន២ខ្សែ នៅភូមិជាខ្លាងផងដែរ៕