Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផលិតកម្ម កាវីអ៊ីនធឺធិនមឹនថ៍ វិទ្យុរ៉ក់ខេមបូឌារ ផលិតកម្ម សីលារីខត នឹងរៀបចំកម្មវិធីប្រគុំតន្រ្តីរ៉ក់ដ៏ធំជាងគេ នៅខេត្តបាត់ដំបងនាឱកាសឆ្នាំប្រពៃណីខ្មែរ

10-04-2017 12:30

(បាត់ដំបង)៖ ដើម្បីអបអរ ឱកាសបុណ្យប្រពៃណីខ្មែរ ឆ្នាំ២០១៧ ផលិតកម្ម កាវីអ៊ីនធឺធិនមឹនថ៍ វិទ្យុរ៉ក់ខេមបូឌារ FM107.3 នឹងមានការ​រួមសហការណ៍ពី​ផលិតកម្ម សីលារីខតនឹងរៀបចំកម្មវិធីប្រគុំតន្រ្តីរ៉ក់ដ៏ធំជាងគេ នៅខេត្តបាត់ដំបងនាថ្ងៃបុណ្យចូលឆ្នាំប្រ​ពៃណីជាតិ ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ខាងមុននេះ។

ការប្រគុំតន្រ្តីរ៉ក់ដ៏ធំជាងគេនេះ នឹងមានការចូលរួមពីក្រុមតន្រ្តីរ៉ក់និងឌីជេល្បីៗប្រចាំព្រះរាជាណាចក្រ កម្ពុជា ដូចជា ក្រុមចំរៀងរ៉ក់ Coconut ក្រុមចំរៀងរ៉ក់ TO (លោកមិញសុធីវណ្ណ) ក្រុម ចំរៀងរ៉ក់ Dark Storm ក្រុមចំរៀងរ៉ក់ Suffer ក្រុមចំរៀងរ៉ក Sed2R និង ក្រុមចំរៀងរ៉ក Hardihood មកពីរាជធានីភ្នំពេញ រួមជាមួយក្រុមចំរៀងរ៉ក់ប្រចាំ ខេត្តបាត់ដំបង ក្រុម Battbanger ដែលកំពុង តែមានការគាំទ្រពីអ្នកបាត់ដំបងផងដែរ។

ក្រុមតារាចំរៀងរ៉ក់ ទាំងអស់នឹងចម្រាញយកបទល្បីៗ មកសំដែងជូនទស្សនាជាមួយឆាកតន្ត្រីដ៏អស្ចារ្យ ដែលមាន ឧបករណ៍តន្រ្តីដ៍ទំនើបដែលនឹងអង្រួន ទឹកដីខេត្តបាត់ដំបង ដែលមានរយះពេល៣ថ្ងៃជាប់គ្នា។

អាស្រ័យហេតុនេះ សូមអញ្ជើញប្រិយមិត្តទាំងអស់ ចូលរួមទស្សនាអោយបានច្រើនកុះករក៏ដូចជាចូលរួមលើកតម្កើងតន្ត្រី រ៉ក់ របស់ព្រះរាជាណាចក្រកម្ពុជា អោយកាន់តែមានប្រជាប្រិយភាព និងមានការទទួលស្គាល់ជាអន្តរជាតិ។ ក្រុមតារាចំរៀងរ៉ក់ទាំងអស់ នឹងរង់ចាំទទួលស្វាគមន៍ទស្សនិកជនទាំងអស់ នាឱកាសដ៏កក្រើក និងដ៏សប្បាយរីករាយនេះ។

សូមបញ្ជាក់ថា កាវីអ៊ីនធឺធិនមឹនថ៍ ជាក្រុមផលិតករភាពយន្តនិងជាអ្នករៀបចំព្រឹត្តិការណ៍ធំៗ ដែលមានការផលិតវីដេអូចំរៀង (Music Video) វីដេអូផ្សាយ ពាណិជ្ជកម្ម (TV Commercial Spot)និងជាអ្នករៀបចំឆាកតន្ត្រី ដែលសហការរៀបចំដោយ វិទ្យុរ៉ក់ខេមបូឌារ ក្នុងការផ្សព្វផ្សាយ ពាណិជ្ជកម្ម រួមជាមួយ សីលារីខត ដែលជាផលិតករតន្រ្តីរ៉ក់តែមួយគត់ ក្នុងព្រះរាជាណាច
ក្រកម្ពុជា ក្នុងការតែងនិពន្ធ បទចំរៀងនិងបទភ្លេងដើម(Original Lyrics and Melodies) និង ក្រុមប្រគុំ តន្ត្រីរ៉ក់(Rock Band)
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏ទទួលបានការគាំទ្រនិងឧបត្ថម្ភធំពីស្រាបៀរកម្ពុជាផងដែ៕