Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយសហភាពអាជ្ញាសាលាអន្តរជាតិ ផ្តោតលើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌អាជ្ញាសាលា

07-04-2017 18:19

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីជួបពិភាក្សាជាមួយលោកស្រី Francoise Andreux និង លោក Marc Schmitz ដែលជាប្រធាន និងអនុប្រធាននៃសហភាព អាជ្ញាសាលាអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងកិច្ចជំនួបនេះ ក្រសួងយុតិ្តធម៌ និងសហភាពអាជ្ញាសាលាអន្តរជាតិ បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការមួយចំនួនដូចជា៖ ការបណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌ ស្តីពីអាជ្ញាសាលា សេចក្តីព្រាងច្បាប់អាជ្ញាសាលា ការសិក្សាប្រៀបធៀប អំពីឧត្តមានុវត្តន៍អន្តរជាតិ នៃការអនុវត្តសេចក្តីសម្រេចតុលាការ សមាជិកភាពកម្ពុជា នៅក្នុងសហភាពអាជ្ញាសាលាអន្តរជាតិ និងការអភិវឌ្ឍវិជ្ជាជីវៈអាជ្ញាសាលានៅកម្ពុជា៕