Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២នាក់ប្ដី-ប្រពន្ធ កំពុងដេកលង់លក់ក្នុងបន្ទប់ជួល ត្រូវជនល្មើស២នាក់ កាន់កូនកាំបិតចូលចាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

06-04-2017 15:57

(ភ្នំពេញ)៖ ប្ដី-ប្រពន្ធមួយគូ កំពុងតែដេកលង់លក់នៅបន្ទប់ជួលរបស់ខ្លួន ស្រាប់តែត្រូវជនល្មើសចំនួន២នាក់ កាន់កូនកាំបិត ចូលចាក់ដល់ក្នុងបន្ទប់ បណ្ដាលឲ្យបុរសជាប្ដីរងរបួសធ្ងន់ និងស្រ្ដីជាប្រពន្ធរបួសស្រាល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ នៅត្រង់ទីតាំង​បន្ទាប់ជួល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាប្ដី ដែលបានរងរបួសធ្ងន់ខាងលើនេះ មានឈ្មោះ សាក់ កាណា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ។

សមត្ថកិច្ចដដែលបានបន្ថែមទៀតថា ចំពោះករណីនេះ នៅមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡើយទេ ដោយរងចាំបុរសជាប្ដីដឹងខ្លួនសិន ចាំសួរនាំដំណើររឿងតាមក្រោយបន្តទៀត៕