Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ កញ្ញា មាស សុខសោភា ក្លាយជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប​

03-04-2017 18:45

(ភ្នំពេញ)៖ កញ្ញាមាស សុខសោភា បានបង្ហាញខ្លូន ក្នុងនាមជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ចំពេលកម្មវិធីជប់លៀងក្រុមហ៊ុនប្រចាំឆ្នាំ កាលពីរាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នេះ។

ឆ្លៀតក្នុងឱកាសនោះ កញ្ញា មាស សុខសោភា បានថ្លែងថា កញ្ញា ពិតជារំភើប សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជា ទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំ ក្រុមហ៊ុន​ បុរី ប៉េង ហួត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំមួយនៅកម្ពុជា ទទួលស្គាល់ពីអតិថិជន អស់រយៈពេលជាង ១១ ឆ្នាំកន្លងមកហើយ។

កន្លងមករូបនាងធ្លាប់តែសហការច្រៀងផ្សព្វផ្សាយឲ្យ បុរី​ប៉េង ហួត គ្រុប តែការបង្ហាញខ្លួន​នៅថ្ងៃនេះ​គឺពិសេសជាងរាល់លើក​ព្រោះវត្តមានលើកនេះ​ក្នុងតួនាទីជាទូតសុឆន្ទៈបុរី​ប៉េង ហួត​នៅឆ្នាំ២០១៧ ហើយក្នុងថ្ងៃដ៏ពិសេសនេះ កញ្ញាមានបទចម្រៀងមួយបទ ច្រៀងថ្លែងអំណរគុណ ដល់អតិថិជន ដែលបានគាំទ្រ បុរី ប៉េង ហួត រយៈពេលជាង១១ឆ្នាំកន្លងមក។

កញ្ញា បានបន្តទៀតថា ក្នុងនាមជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន កញ្ញានឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយ អំពីគេហដ្ឋាន ដែលមានសោភណ្ឌភាព រចនាបទស៊ីវិល័យ និងគុណភាពសំណង់រឹងមាំ របស់ក្រុមហ៊ុន ជូនដល់អតិថិជន និងសាធារណជន ឲ្យយល់កាន់តែច្បាស់ ហើយកញ្ញា នឹងខិតខំឲ្យអស់ពីសមត្ថភាព ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន។

ជាចុងក្រោយកញ្ញា សូមផ្តាំផ្ញើរ ជូនដល់អតិថិជន ដែលចង់បានគេហដ្ឋានឯកជនភាព មានភាពរឹងមាំ រចនាបថទំនើបស៊ីវិល័យ សុវត្ថិភាព និង សុភមង្គល សូមជ្រើសយក បុរី​ប៉េង ហួត។

សូមបញ្ជាក់ផងដែរថា សូម្បីតែកញ្ញា មាស សុខសោភា ក៏ជាអតិថិជនរបស់បុរី​ប៉េង ហួត មួយរូប ក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ដែលបង្កើតឡើងក្នុងឆ្នាំ២០១០ តាំងពីកញ្ញាមិនទាន់ក្លាយជាទូតសុឆន្ទៈ ផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន មកម្ល៉េះ៕