Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ចេញសេចក្ដីសម្រេចតែងតាំង អ្នកនាំពាក្យរបស់ក្រសួង២រូបជាផ្លូវការ សម្រាប់ឆ្លើយឆ្លងជាមួយអ្នកកាសែត និងមជ្ឈដ្ឋានទូទៅ

03-04-2017 16:25

(ភ្នំពេញ)៖ ដើម្បីបង្កើនភាពងាយស្រួល និងមានទំនាក់ទំនង ក៏ដូចជាការផ្ដល់ព័ត៌មានផ្សេងៗ ជាមួយអ្នកសារព័ត៌មាន ក៏ដូចជាមជ្ឈដ្ឋាន ទូទៅ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានចេញ សេចក្ដីសម្រេចតែងតាំងអ្នកនាំពាក្យរបស់ក្រសួង ២រូប។

យោងតាមសេចក្ដីសម្រេចរបស់ លោកទេសរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបង្ហាញថា លោក សេង ឡូត អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលមានលេខទូរស័ព្ទ ០១២ ៥៩២ ៦៧៨ និងលោក ឡោ ដាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ដែលមានលេខទូរស័ព្ទ ០៩៩ ៧៩៧ ៩៩៩ ត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់ក្រសួង ជាផ្លូវការ ចាប់ពេលនេះតទៅ៕

សូមព័ត៌មានលម្អិតនៃសេចក្ដីសម្រេច តែងតាំងអ្នកនាំពាក្ររបស់ក្រសួងរៀបចំដែនដី ខាងក្រោមនេះ៖