នៅឆ្នាំ២០១៦ ជនបរទេសដែលត្រូវកាត់ទោស និងបញ្ជូនទៅដាក់ពន្ធនាគារនៅកម្ពុជា មានជាង១ពាន់នាក់
31-03-2017 14:38
(ភ្នំពេញ)៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានតុលាការកាត់ទោស និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារមានចំនួន៩១៦នាក់ ក្នុងនោះមាន៤២សញ្ជាតិ។
របាយកាណ៍បានបន្តថា ក្នុងចំណោមជនបរទេសទាំងនោះ ជនដែលត្រូវចោទមានចំនួន១៨១នាក់, ជនជាប់ចោទមានចំនួន៨៤នាក់, ពិរុទ្ធជន មានចំនួន៤១៣នាក់, ទណ្ឌិតមានចំនួន២៣៨នាក់។
នៅព្រឹកថ្ងៃនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕