Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បង្ហាញបញ្ជីរាយនាមឈ្មោះសមាជិកចំនួន៨៥ ដែលមានអាជ្ញាប័ណ្ណ​ត្រឹមត្រូវពី​ក្រសួង​សេដ្ឋកិច្ច

28-03-2017 16:25

(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញបញ្ជីរាយនាំឈ្មោះ សមាជិកសមាគមអ្នកវាយតម្លៃកម្ពុជា ចំនួន៨៥ក្រុមហ៊ុន ដែលជាសមាជិកស្របច្បាប់របស់ខ្លួន និងមានអាជ្ញាប័ណ្ណ​ត្រឹមត្រូវ និងទទួលស្គាល់ពីបណ្ដាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក គីម ហ៊ាង បានឲ្យដឹងដែរថា «គិតមកត្រឹមខែមីនា ឆ្នាំ២០១៧នេះ សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា មានសមាជិកចំនួន៨៥ក្រុមហ៊ុនហើយ ដែលទទួលបានអាជ្ញា​ប័ណ្ណ​រកស៊ីត្រឹមត្រូវ កន្លងក្រុមហ៊ុនមានសមាជិក តែតិចតួចតែប៉ុណ្ណោះ តែមកទល់ឥឡូវ​សមាគម មានសមាជិកកើនច្រើនឡើងៗ»

លោកថា ការបង្ហាញឈ្មោះក្រុមហ៊ុន ជាសមាជិកនេះត្រូវធ្វើឡើង ដើម្បីផ្សព្វផ្សាយព័ត៌មានទៅដល់​សាធារណៈជនឲ្យ​បានដឹងច្បាស់ ដើម្បីជៀសវាងការក្លែងបន្លំណាមួយ កើតឡើងជាយថាហេតុ ហើយនេះក៏ជាការផ្ដល់ទំនុកចិត្តមួយ ដល់​អតិថជន​ដែលមានបំណង​ជ្រើសរើស ក្រុមហ៊ុនណាមួយធ្វើជាដៃគូរកស៊ី៕

ខាងក្រោមនេះ ជាបញ្ជីឈ្មោះសមាជិកសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ឆ្នាំ២០១៧៖