Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារប្រកាសឱ្យ រោងចក្រសហគ្រាសអនុញ្ញាតឱ្យ កម្មករ-និយោជិត ឈប់សម្រាក៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ

24-03-2017 09:19

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានចេញនូវសេចក្តីប្រកាសមួយ ដោយបង្គាប់ឱ្យរោងចក្រ សហគ្រាស ទាំងអស់នៅកម្ពុជា អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាកពីការងារ រយៈពេល៤ថ្ងៃ ដើម្បីចូលរួមអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅពាក់កណ្តាលខែមេសាខាងមុខនេះ។ ការឈប់សម្រាក់ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

គ្រាដែលរោងចក្រ សហគ្រាស មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន នៅក្នុងអំឡុងបុណ្យចូលឆ្នាំនោះ ម្ចាស់រោងចក្រ សហគ្រាស ត្រូវធ្វើការសម្របសម្រួលជាមួយកម្មករ និយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឱ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យ ឱ្យបានសមស្រប។

នៅរោងចក្រសហគ្រាស ក៏ត្រូវរៀបចំល្បែងកម្សានប្រជាប្រិយ ដើម្បីចូលរួមអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖