Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបង្កើតសទ្ទានុក្រមដើម្បីសម្រួលការប្រើប្រាស់ពាក្យថ្មី

24-03-2017 09:09

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំបង្កើតសទ្ទានុក្រម ដើម្បីសម្រួលដល់ការប្រើប្រាស់ពាក្យខ្មែរថ្មីៗ។ នេះបើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។

ពាក្យខ្មែរនាពេលបច្ចុប្បន្នត្រូវបានមើលឃើញថា មានភាពស្មុគស្មាញក្នុងការប្រើប្រាស់ ដោយសារពាក្យថ្មីមួយចំនួន ត្រូវបានកើតឡើងតាមរយៈការនិយាយតៗគ្នា ឬ ក៏និយាយតាមពាក្យបរទេស តែមិនមានការកំណត់ឲ្យប្រើប្រាស់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលនោះឡើយ៕