Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បង្ហាញឈ្មោះ និងស្លាកសញ្ញាសម្គាល់បក្សនយោបាយ​ទាំង១២ ត្រូវដាក់លើ​សន្លឹកឆ្នោត សម្រាប់ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់

16-03-2017 08:20

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញឈ្មោះ ស្លាកសញ្ញាគណបក្ស និងអក្សរកាត់គណបក្ស សម្រាប់ដាក់លើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

គណបក្សទាំង១២នោះ រួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា, ២៖ គណបក្សសង្គ្រោះជាតិ​, ៣៖ គណបក្សហ៊្វុស៊ិនប៉ិច, ៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ៥៖ គណបក្សខ្មែររួបរួមជាតិ, ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៧៖ គណបក្សសញ្ជាតិកម្ពុជា, ៨៖ គណបក្សអំណាចខ្មែរ, ៩៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,១០៖ គណបក្សយុវជនកម្ពុជា, ១១៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១២៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕