ប្រមុខរដ្ឋស្តីទីនៃកម្ពុជា៖ «ខ្ញុំមានសេចក្តីរន្ធត់ក្ដុកក្តួលក្រៀមក្រំបំផុតចំពោះមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន»
15-03-2017 22:37
(ភ្នំពេញ)៖ ក្រោយទទួលដំណឹងមរណភាពរបស់ សម្ដេចវិបុលបញ្ញា សុខ អាន, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយលោកស្រី អាន្នី សុខ អាន និងក្រុមគ្រួសារ។
សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចវិបុលបញ្ញា គឺជាអ្នកមានគុណបំណាច់ ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។