Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! សពក្មេងស្រីម្នាក់ បានគេប្រទះឃើញ សង្ស័យត្រូវជនមិនស្គាល់មុខច្របាច់ក​​ រួចបោះចូលទន្លេ

03-03-2017 13:54

(ភ្នំពេញ)៖ មកដល់ពេលនេះនគរបាលខណ្ឌជ្រោយចង្វា កំពុងស្រាវជ្រាវរកមុខជនល្មើស ដែលច្របាច់ក កុមារីរងគ្រោះ រួចបោះចូលទឹកទន្លេ រហូតដល់សពអណ្តែតទើបមានការភ្ញាក់ផ្អើល។

ឃាតកម្មលើកុមារីរងគ្រោះនេះ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០៖៤០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅលើផ្ទៃទឹកទន្លេ ក្នុងភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា កុមារីរងគ្រោះមានស្លាកស្នា ដៃច្របាច់ក រួចបោះចូលទន្លេដើម្បីបំបាត់ដានកុំឲ្យគេដឹង។ កុមារីរងគ្រោះមាន ឈ្មោះ ឌឹម តុលា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ខ នៃសាលាបថមសិក្សាសម្តេចឪ និងស្នាក់នៅជាមួយឪពុកម្តាយកោះដាច់។

លោក ឌឹម រ៉ា ជាឪពុកកុមារីរងគ្រោះបាននិយាយថា កូនស្រីគាត់ទៅរៀន ដូចធម្មតាតែថ្ងៃបាត់ខ្លួននោះ មិនឃើញមកផ្ទះក៏នាំគ្នាដើររកជាមួយអ្នកភូមិស្រាប់ ឃើញស្បែកជើង និងកាបូបដាក់សៀវភៅក្បែរមាត់ទឹកដោយនឹកស្មានថាវាលង់ទឹក៕