Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទកម្មវិធី សន្និបាតរបស់ ក្រសួងការបរទេស នៅម៉ោង៣៖០០រសៀលនេះ

01-03-2017 14:44

(ភ្នំពេញ)៖ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវប្រារព្ធពិធីបិទ វេលាម៉ោង៣៖០០រសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ សន្និបាតនេះ ត្រូវបានប្រារព្ធពិធីបើក ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស។

មូលបទសំខាន់ៗដែលត្រូវលើកឡើងរួមមាន ទី១. កំណែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទី២. យុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគបរទេស ទី៣. គោលនយោបាយការងារ និងការគាំបារពលករចំណាកស្រុក ទី៤. មូលដ្ឋាននៃការវិភាគសភាពការណ៍នយោបាយអន្តរជាតិ ទី៥. ការវិភាគពីនិន្នាការ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក និង៦.វិធានការប្រឆាំងអំពើពុករលួយ និងគោលការណ៍ផ្សេងៗ៕