Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីជូនដំណឹង! សូមប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ អញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត ចាប់ពីថ្ងៃទី៦-១០ ខែមីនា

27-02-2017 11:50

(កំពង់ស្ពឺ)៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងអង្គការ Fred Hollow បានប្រកាសថា ខ្លួនចុះធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥត​គិតថ្លៃ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលមានរយៈ​ពេល៥ថ្ងៃ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ។

មន្រ្តីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុម​គ្រូពេទ្យ នឹងចុះពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិ​នារីអន្តរ​ជាតិ០៨ មីនា ២០១៧៕