មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយពេទ្យឯកទេសត្រចៀក ពីប្រទេសនេប៉ាល់ នឹងទទួលពិនិត្យព្យាបាល ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៧កុម្ភៈ ដល់ថ្ងៃទី៣មីនា
24-02-2017 15:21
(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយពេទ្យឯកទេសត្រចៀក មកពីប្រទេសនេប៉ាល់ នឹងធ្វើការពិនិត្យ និងព្យាបាលជំងឺត្រចៀក ដល់ប្រជាជនពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺ និងឬបញ្ហាត្រចៀក សូមអញ្ជើញមកទទួលយកសេវាកម្មពិនិត្យ និងព្យាបាលជំងឺត្រចៀក ដោយឥតគិតថ្លៃនៅតាមកាលកំណត់នេះ៕