មន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម សង្គ្រោះជីវិតប្រជាពលរដ្ឋ
24-02-2017 12:01
(ព្រះវិហារ)៖ មន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាច្រើនរូប នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានស្ម័គ្រចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ផ្សេងៗ ជូនមន្ទីរពេទ្យ១៦មករា។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហា លោក សំ លាងទ្រី បានថ្លែងឲ្យដឹងថា «ការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ក្រៅពីការងារស្នូលជាភារកិច្ចរបស់យើងទាំងអស់គ្នា»។
លោកបន្តថា កន្លងមកមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចូលរួមសាមគ្គីគ្នាចូលរួមក្នុងការងារមនុស្សធម៌ កាងារសង្គមបានជាច្រើនលើ ជាក់ស្តែងថ្ងៃនេះ យើងបានរួមសហការគ្នាចូលរួមបរិច្ចាគ ឈាមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលរងគ្រោះថ្នាក់ផ្សេងៗ ក្នុងន័យ (ឈាមមន្ត្រីរាជការខ្ញុំ ជួយប្រជាពលរដ្ឋរបស់ខ្ញុំ)៕