Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ នាំរថយន្តមន្ទីរ​ពិសោធន៍​ចល័ត ធ្វើតេស្ត​ទំនិញ​៥៣មុខ​ នៅផ្សារថ្មី​ពោធិ៍សាត់ រកឃើញ​សារធាតុគីមី​​លើ​មឹក​បំពង់

23-02-2017 15:49

(ពោធិ៍សាត់)៖ រថយន្តមន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកដ្ឋានកាំកុងត្រូល ត្រូវបាននាំយកមកពិសោធន៍​ ទំនិញម្ហូបអាហារ ចំនួន៥៣មុខ​ នៅផ្សារថ្មីពោធិ៍សាត់​ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ។

យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយលោក​ ហ៊ុយ​ ភារម្យ​ ប្រធានសាខាកាំកុងត្រូល​ខេត្ត​ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី​ ចុះត្រួតពិនិត្យទំនិញ​ និងម្ហូបអាហារ​ចំនួន៥៣គំរូដើម្បីវិភាគរកគ្រោះ។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជាលទ្ធផលវិភាគ៖​ ក្នុងចំណោម៥៣គំរូ​ មាន១គំរូ​ គ្រឿងសមុទ្រ(មឹកបំពង់​) បានរកឃើញសារធាតុគីមីហាមឃាត់​ ហ្វកម៉ាលីន(សម្រាប់ចាក់សាកសពកុំអោយស្អុយ)​ ចំនួន៧.៥០kg។

មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំ និងកិច្ចសន្យាដកហូត​មឹកខាងលើ​ ដោយមានការយល់ព្រមពីម្ចាស់ទំនិញ ដើម្បីកំទេច​ចោលតានីតិវិធី។ អ្នកលក់បានឲ្យដឹងថា​ មឹកខាងលើ គាត់ទិញពីភ្នំពេញយកមកលក់​ ដូចនេះ សាខាកាំកុងត្រូល​ខេត្ត​ពោធិ៍សាត់ និងសហការស្រាវជ្រាវរកប្រភពដើម​ ដើម្បីទប់ស្កាត់កុំឲ្យចរាចរលើទីផ្សារបន្តទៀត៕