Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលបាយសាមគ្គី ជាមួយយុវជន-ប្អូននិស្សិត ដែលកំពុងសិក្សានៅប៉េកាំង

22-02-2017 15:14

(ភ្នំពេញ)៖ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយយុវជន និង ប្អូនៗនិស្សិតខ្មែរនៅទីក្រុងប៉េកាំង គណ:ប្រតិភូយុវជនកម្ពុជា ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយយុវជន និងប្អូនៗនិស្សិតខ្មែរ ចំនួន១០៥នាក់ នៅសណ្ឋាគារ Wansou ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

«នៅផ្ទៈម្ដាយទីទៃ នៅ ព្រៃម្ដាយជាមួយ...ប្អូនៗគឺជាទំពាំងស្នងឫស្សី និងជាកំលាំងបន្តវេនដ៏សំខាន់ សំរាប់ប្រទេសជាតិយើង ... រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្ដោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍន៏ធនធានមនុស្ស ជាពិសេសក្នុងស្រទាប់យុវជន» .... នេះជាប្រសាសន៏ផ្ដាំផ្ញើររបស់លោក ហ៊ុន ម៉ាណែត ចំពោះយុវជន និងប្អូនៗនិស្សិតខ្មែរដែលកំពុងបំពេញការសិក្សានៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕