Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងពិនិត្យ ព្យាបាល វះកាត់ភ្នែកឡើងបាយ ដោយឥតគិតថ្លៃ​រយៈពេល៥ថ្ងៃ នៅសប្ដាហ៍ក្រោយ

18-02-2017 10:51

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧៕